បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធទេ មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយៈ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦១] បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ ភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ ត្រូវអាបត្តិទុក្កដ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកមិនបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះមិនបរិសុទ្ធល្អទេ ហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ទើបពោលចោទ ភិក្ខុអ្នកចោទ មិនត្រូវអាបត្តិឡើយ។ បុគ្គល គឺភិក្ខុដែលត្រូវអាបត្តិបារាជិកណានីមួយ