មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បី​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​បា​ចិ​ត្តិ​យ​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​ ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បី​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៦៣​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​យល់ឃើញ​ថា​ ​មិន​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​បរិសុទ្ធ​ ​ដល់​ភិក្ខុ​ដែល​យល់ឃើញ​ថា​ ​មិន​បរិសុទ្ធ​ក្នុង​បុគ្គល​ដែល​មិន​បរិសុទ្ធ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ខាងដើម​បញ្ញត្តិ​។​

​សង្ឃាទិសេស​ទី៨ចប់​។​

ថយ | ទំព័រទី ២៧០ | បន្ទាប់