នែ​អាវុសោ​ ​អ្នក​ទាំងពីរ​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ដ៏​ជា​ចំណែក​ដទៃ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​អាបត្តិ​បារាជិក​ឬ​។​ ​ភិក្ខុ​ទាំងពីរ​រូប​ឆ្លើយ​ថា​ ​យ៉ាងហ្នឹងហើយ​ ​អាវុសោ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នក​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​និន្ទា​ថា​ ​មេ​ត្តិ​យ​ភិក្ខុ​និង​ភុម្ម​ជ​ក​ភិក្ខុ​មិន​សម្បី​បើនឹង​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ដ៏​ជា​ចំណែកខាង​ក្រៅ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​អាបត្តិ​បារាជិក​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នករាល់គ្នា​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ដ៏​ជា​ចំណែកខាង​ក្រៅ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ទព្វ​មល្ល​បុត្ត​ ​ដោយ​អាបត្តិ​បារាជិក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងពីរ​រូប​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នករាល់គ្នា​មិន​សម្បី​បើនឹង​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ដ៏​ជា​ចំណែកខាង​ក្រៅ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ទព្វ​មល្ល​បុត្ត​ ​ដោយ​អាបត្តិ​បារាជិក​សោះ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នក​បាន​ធ្វើ​មកនេះ​ ​មិន​នាំឲ្យកើត​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២៧៤ | បន្ទាប់