មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍ក៏មាន មានចំណែកផ្សេងអំពីគ្នាក៏មាន។ (សួរថា) អាបត្តាធិករណ៍មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍នោះដូចម្តេច។ (ប្រាប់ថា) មេថុនធម្ម(១) បារាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីអទិន្នាទាន(២) បារាជិកាបត្តិ មនុស្សវិគ្គហ(៣) បារាជិកាបត្តិ និងឧត្តរិមនុស្សធម្ម(៤) បារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ និងមេថុនធម្មបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីឧត្តរិមនុស្សធម្មបារាជិកាបត្តិ មេថុនធម្មបារាជិកាបត្តិ និងអទិន្នាទានបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មានចំណែកផ្សេងគ្នាអំពីមេថុនធម្មបារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ និងមនុស្សវិគ្គហបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកផ្សេងគ្នាអំពីអាបត្តាធិករណ៍។ (សួរថា) អាបត្តាធិករណ៍មានចំណែកដូចគ្នានឹងអាបត្តាធិករណ៍នោះដូចម្តេច។
(១) ត្រូវអាបត្តិបារាជិកព្រោះសេពមេថុនធម្ម ។ (២) ត្រូវអាបត្តិបារាជិក ព្រោះលួចទ្រព្យគេមានដម្លៃតាំងពី៥មាសកឡើងទៅ ។ (៣) ត្រូវអាបត្តិបារាជិក ព្រោះសម្លាប់មនុស្ស ។ (៤) ត្រូវអាបត្តិបារាជិក ព្រោះអួតគុណវិសេសដែលមិនមានក្នុងខ្លួន ។