លោកមិនមែនជាសមណៈ លោកមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកទេដូច្នេះ ភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុអ្នកចោទ ឃើញភិក្ខុជាតិជាព្រាហ្មណ៍។បេ។ ឃើញភិក្ខុជាវេស្ស (អ្នកជំនួញ)។បេ។ ឃើញភិក្ខុជាសុទ្ទ (អ្នកធ្វើការគុលី) ត្រូវអាបត្តិបារាជិក (តែអ្នកចោទមិនបានចោទ) លុះបានឃើញភិក្ខុដទៃជាជាតិសុទ្ទដែរ ទើប (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកជាតិជាសុទ្ទ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធបុត្តសក្យរាជទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧១] ដែលហៅថា គ្រឿងអាងគឺនាមនោះ គឺភិក្ខុអ្នកចោទឃើញភិក្ខុឈ្មោះពុទ្ធរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះធម្មរក្ខិត។បេ។ ឃើញភិក្ខុឈ្មោះសង្ឃរក្ខិត ត្រូវអាបត្តិបារាជិក (តែភិក្ខុអ្នកចោទមិនបានចោទ) លុះបានឃើញភិក្ខុដទៃឈ្មោះសង្ឃរក្ខិតដែរ ហើយ (ក្លែង) ចោទថា ខ្ញុំឃើញអ្នកឈ្មោះសង្ឃរក្ខិតត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈទេ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ។បេ។ ដូច្នេះ ភិក្ខុអ្នកចោទ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។