​[​២៧៤​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​អាបត្តិ​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ ​ឃើញ​ភិក្ខុ​ត្រូវអាបត្តិ​ស្រាល​ ​បើ​ភិក្ខុ​អ្នកចោទ​ ​ៗ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​ថា​ ​ខ្ញុំ​បានឃើញ​លោក​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​។​បេ​។​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 ​[​២៧៥​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺ​បាត្រ​នោះ​ ​គឺ​ភិក្ខុ​អ្នកចោទ​ ​ឃើញ​ភិក្ខុ​ប្រើ​បាត្រ​ទង់ដែង​។​បេ​។​ ​ឃើញ​ភិក្ខុ​ប្រើ​បាត្រដី​។​បេ​។​ ​ឃើញ​ភិក្ខុ​ប្រើ​បា​ត្រ​សម្ព​ត់​សាដក​(​១​)​ ​។​បេ​។​ ​ឃើញ​ភិក្ខុ​ប្រើ​បាត្រដី​(​២​)​ ​ដែល​មាន​សម្បុរ​រលើប​ ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​មិនបាន​ចោទ​)​ ​លុះ​ឃើញ​ភិក្ខុ​ដទៃ​ប្រើ​បាត្រដី​ដែរ​ ​ហើយ​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​ឃើញ​អ្នកឯង​ប្រើ​បាត្រដី​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​។​បេ​។​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។
​(​១​)​ ​តាម​អដ្ឋ​ក​ថាស​មន្ត​ប្បា​សា​ទិ​កា​ ​ថា​ ​បាត្រដី​នោះ​ឯង​ ​តែ​មាន​ទ្រង់ទ្រាយ​ល្អ​ ​មាន​សម្បុរ​រលោង​ ​ហាក់ដូច​ពណ៌​សត្វ​កំភេម​ ​រលីង​ស្អាត​ដូច​បាត្រ​ទង់ដែង​ដែរ​ ​។​ ​(​២​)​ ​បាឡី​ថា​ ​“​សុ​ម្ភ​កប​ត្ត​”​ ​តាម​អដ្ឋកថា​ថា​ ​បាន​ដល់​បាត្រដី​តាមធម្មតា​នោះ​ឯង​ ​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់