ឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត។បេ។ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៧៩] ដែលហៅថា គ្រឿងអាងគឺសេនាសនៈនោះ គឺភិក្ខុអ្នកចោទ ឃើញភិក្ខុនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិក (តែមិនចោទ) លុះឃើញភិក្ខុដទៃជាអ្នកនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះហ្នឹងដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញអ្នកឯងនៅក្នុងសេនាសនៈរបស់ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី មិនមានជាមួយនឹងអ្នកឯងទេ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
[២៨០] ពាក្យថា ដោយអាបត្តិបារាជិក គឺបានដល់អាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ពាក្យថា ចោទ គឺចោទឯងក្តី ឲ្យអ្នកដទៃចោទក្តី។ ពាក្យថា ធ្វើដូចម្តេចហ្ន៎ អញគប្បីញុំាងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌នេះ គឺថាអញគប្បីញុំាងភិក្ខុនេះឲ្យឃ្លាតចាកភាវៈជាភិក្ខុ ឲ្យឃ្លាតចាកសមណធម៌ ឲ្យឃ្លាតចាកសីលក្ខន្ធ ឲ្យឃ្លាតចាកគុណគឺធម៌ជាគ្រឿងដុតកិលេស។