[​២៨៥​]​ ​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​អ្នកចោទ​ក៏បាន​ឃើញ​ ​និង​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​ ​តែបើ​ក្លែង​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​វិញ​ថា​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​ឯ​អធិករណៈ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ចំណែក​ដទៃ​នៃ​អាប​ត្តា​ធិ​ក​រណៈ​ ​ទាំង​លេស​(​១​)​ ​សោត​ ​ភិក្ខុ​នោះ​ក៏​នៅ​ប្រកាន់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​ ​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​អ្នកចោទ​ក៏បាន​ឃើញ​ ​និង​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​ថុល្លច្ច័យ​វិញ​ ​តែបើ​ក្លែង​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​ថា​ ​អ្នកឯង​មិនមែន​ជា​សមណៈ​។​បេ​។​ ​ឯ​អធិករណៈ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ចំណែក​ដទៃ​នៃ​អាប​ត្តា​ធិ​ក​រណៈ​ ​ទាំង​លេស​សោត​ ​ភិក្ខុ​នោះ​ក៏​នៅ​ប្រកាន់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​ ​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​អ្នកចោទ​ក៏បាន​ឃើញ​ ​និង​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​សង្ឃាទិសេស​ថា​ជា​អាបត្តិ​បា​ចិ​ត្តិ​យ​វិញ​ ​តែបើ​ក្លែង​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​ថា​ ​អ្នកឯង​មិនមែន​ជា​សមណៈ​។​បេ​។​ ​ឯ​អធិករណៈ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ចំណែក​ដទៃ​
​(​១​)​ ​លិស​ធាតុ​ ​ក្នុង​អត្ថ​ថា​ ​តិចតួច​ ​គឺ​ការ​ជា​បន្ទាប់បន្សំ​ ​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់