ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅព្រៃ ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់នៅស្រុក ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់ប្រព្រឹត្តបិណ្ឌបាតជាវត្ត ភិក្ខុនោះចូរប្រព្រឹត្តចុះ ភិក្ខុណាត្រូវការដោយកិច្ចនិមន្ត ភិក្ខុនោះចូរត្រេកអរចុះ ភិក្ខុណាចង់ប្រើប្រាស់សម្ពត់បង្សុកូល ភិក្ខុនោះចូរប្រើប្រាស់ចុះ ភិក្ខុណាចង់បានគហបតីចីវរ ភិក្ខុនោះចូរត្រេកអរនូវចីវរនោះចុះ នែទេវទត្ត តថាគតអនុញ្ញាតសេនាសនៈទៀបគល់ឈើអស់កាល៨ខែ អនុញ្ញាតត្រីសាច់ ដែលបរិសុទ្ធដោយទីបំផុត៣ប្រការ គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។
[២៩២] លំដាប់នោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យត្រេកអររីករាយថា ព្រះដ៏មានព្រះភាគមិនព្រមអនុញ្ញាតវត្ថុ៥ប្រការនេះទេ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណចៀសចេញទៅ។ ទើបទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅក្រុងរាជគ្រឹះ ញុំាងជនឲ្យយល់ដោយវត្ថុ៥ប្រការ ហើយពោលថា អាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់ព្រះសមណគោតម ហើយទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគមានប្រក្រតី