ដែលសង្ឃធ្វើត្រូវតាមធម៌ តែមិនលះបង់ (គឺនៅប្រកាន់) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ មិនលះបង់ ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើមិនត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនមែនជាធម៌ ថាកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៩] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រប្រកាសហាម ដល់ភិក្ខុដែលបានលះបង់ (សង្ឃភេទកម្ម) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
[២៩៩] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រប្រកាសហាម ដល់ភិក្ខុដែលបានលះបង់ (សង្ឃភេទកម្ម) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេសទី១០ ចប់។