​សង្ឃាទិសេស​ទី១២​


 ​[​៣០៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះសម្ពុទ្ធ​អ្នកមាន​ឥស្សរិយយស​ ​ទ្រង់​ប្រថាប់​នៅ​ឃោសិ​តា​រាម​ ​ក្បែរ​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ប្រព្រឹត្ត​អនាចារ​ ​(​មារយាទ​មិន​សម​គួរ​ផ្សេង​ៗ​)​។​ ​ភិក្ខុ​ទាំងឡាយ​ពោល​ប្រដៅ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ឆ​ន្ន​ ​លោក​កុំ​ធ្វើអំពើ​មាន​សភាព​យ៉ាងនេះ​ ​អំពើ​នេះ​មិន​សមគួរ​ទេ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ឆ្លើយ​ទៅវិញ​ថា​ ​អាវុសោ​ ​លោក​ទាំងឡាយ​សំគាល់​ថា​លោក​ត្រូវ​ពោល​ប្រដៅ​ខ្ញុំ​ឬ​ ​ខ្ញុំ​ឯង​ទេតើ​ ​ទើបត្រូវ​ប្រដៅ​លោក​ទាំងឡាយ​ ​(​ព្រោះថា​)​ ​ព្រះពុទ្ធ​របស់​យើង​ ​ព្រះធម៌​របស់​យើង​ ​ព្រះ​អយ្យបុត្ត​របស់​យើង​ ​បាន​ត្រាស់​ដឹង​នូវ​ព្រះធម៌​ដូច​ខ្យល់ព្យុះ​ធំ​បក់បោក​ ​ប្រមូល​យក​ស្មៅ​ ​កំណាត់ឈើ​ ​ស្លឹកឈើ​ ​និង​សំណាត់​មក​មូល​ជាមួយគ្នា​ ​ឬថា​ដូចជា​ ​ទឹកស្ទឹង​ដែល​ហូរ​ចុះ​ចាក​ភ្នំ​ ​តែង​ប្រមូល​គួច​យក​នូវ​ចក​ធំ​សារាយ​ ​និង​ចក​បាយ​ទាមក​រួម​ជាមួយគ្នា​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​លោក​ទាំងឡាយ​មាន​ឈ្មោះ​ផ្សេង​ៗ​ ​មាន​គោ​ត្រ​ផ្សេង​ៗ​ ​មាន​ជា​តិ​ផ្សេង​ៗ​ ​ចេញ​ចាក​ត្រ​កូល​ផ្សេង​ៗ​ហើយ​បួស​ ​គឺ​គេ​ប្រមូល​មក​ឲ្យ​មូលត្រកូល​គ្នា​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​នែ​អាវុសោ​ទាំងឡាយ​ ​លោក​ទាំងឡាយ​នៅ​សំគាល់​ថា​លោក​ត្រូវ​ពោល​ប្រដៅ​ខ្ញុំ​ឬ​ ​ខ្ញុំ​ឯង​ទេតើ​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់