ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើងបានត្រាស់ដឹងនូវព្រះធម៌។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តីរំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុទាំងឡាយពោលប្រដៅដោយធម៌ ឬដោយសិក្ខាបទដែលព្រះពុទ្ធទ្រង់បញ្ញត្តទុក មិនសម្បីបើនឹងធ្វើខ្លួនឲ្យគេពោលប្រដៅមិនបាន។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ឆន្នភិក្ខុដ៏មានអាយុក្នុងពេលនោះថា ឆន្ន ឮថា អ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ ត្រឡប់ធ្វើខ្លួនឲ្យគេប្រដៅមិនបានវិញ មែនឬ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធអ្នកមានឥស្សរិយយស ទ្រង់តិះដៀលថា នែមោឃបុរស មិនទំនងសោះ។បេ។ មិនគួរធ្វើសោះ នែមោឃបុរស ហេតុម្តេចបានជាអ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ (ត្រឡប់) ជាធ្វើខ្លួនឲ្យគេពោលប្រដៅមិនបានទៅវិញ នែមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ