គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះ គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនោះ គាប់ចិត្តដល់ព្រះសង្ឃ ហេតុនោះ ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[៣១១] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសិក្ខាបទខាងដើមរួចហើយ។
[៣១២] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលប្រកបដោយធម៌ថា កម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលប្រកបដោយធម៌