សង្ឃាទិសេស​ទី១៣​


 [​៣១៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​បុញ្ញសិរី​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ពីរ​រូប​ឈ្មោះ​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ ​ជា​អ្នក​នៅក្នុង​អាវាស​ទៀប​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​។​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ដាំ​កូនឈើ​ផ្កា​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ចាក់​រំលេច​ទង​(​១​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ដែល​ដោត​ជា​ចង្កោម​(​២​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​។​ ​
​(​១​)​ ​តាម​ក្នុង​អដ្ឋកថា​ ​គួរ​ប្រែថា​ ​ក្បាច់ក្បូរ​ផ្កា​ដែលគេ​ធ្វើឲ្យ​ដូច​ជា​វល្ល៍​ដែល​មាន​ផ្កា​ ​។​ ​(​២​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ផ្កាកម្រង​ដែលគេ​ដោត​ដោយ​ម្ជុល​ ​ឬ​កន្លះ​ ​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់