អស្ស​ជិ​ភិក្ខុ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ ​នាំ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​ដើម្បី​ស្រី​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ ​នាំ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាឈើ​ចាប់​រំលេច​ទង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាឈើ​ដែល​ដោត​ជា​ចង្កោម​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ឲ្យ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​ប្រដាប់​ទ្រូង​ទៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​នាំទៅ​ឲ្យ​ខ្លះ​។​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ឆាន់​ ​(​ភោជន​)​ ​ក្នុង​ភាជន៍​មួយ​ជាមួយនឹង​ស្រី​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ខ្លះ​ ​ផឹក​ ​(​ទឹក​)​ក្នុង​ផ្តិល​ជាមួយគ្នា​ខ្លះ​ ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​គ្រែ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ជាមួយគ្នា​ខ្លះ​ ​ដេក​ដណ្តប់​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ ​និង​ដណ្តប់​ជាមួយគ្នា​ខ្លះ​ ​ស៊ី​ខុសពេល​ខ្លះ​ ​ផឹកទឹក​ស្រវឹង​ខ្លះ​ ​ទ្រទ្រង់​ផ្កាកម្រង​គ្រឿងក្រអូប​នឹង​គ្រឿង​លាប​ខ្លះ​ ​រាំ​ខ្លះ​ ​ច្រៀង​ខ្លះ​ ​
ថយ | ទំព័រទី ៣២៣ | បន្ទាប់