លេង​រថ​តូច​ខ្លះ​ ​លេង​ធ្នូ​តូច​ខ្លះ​ ​លេង​សរសេរ​ខ្យល់​ឲ្យ​ទាយ​ខ្លះ​ ​លេង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ ​ខ្លះ​ ​លេង​កំប្លែង​ត្រាប់​គេ​ខ្លះ​ ​ហាត់​ដំរី​ខ្លះ​ ​ហាត់​សេះ​ខ្លះ​ ​ហាត់​រថ​ខ្លះ​ ​ហាត់​ធ្នូ​ខ្លះ​ ​ហាត់​ដង​មាន​ដង​ដាវ​ជាដើម​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​ដំរី​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​សេះ​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​រថ​ខ្លះ​ ​ស្ទុះ​រត់​ទៅ​ខ្លះ​ ​ស្ទុះ​រត់​មក​ខ្លះ​ ​ស្រែក​ហ៊ោ​ខ្លះ​ ​ទះដៃ​ខ្លះ​ ​ចំបាប់​គ្នា​ខ្លះ​ ​ដាល់​គ្នា​ខ្លះ​ ​ក្រាល​សង្ឃាដិ​ក្នុង​កណ្តាល​រោងរាំ​ ​ហើយ​និយាយ​នឹង​ស្រី​ដែល​រាំ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​រាំ​ក្នុង​ទីនេះ​ខ្លះ​ ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ខ្លួន​ ​និង​លើ​ថ្ងាស​ស្រី​របាំ​ខ្លះ​ ​ប្រព្រឹត្ត​អ​នា​ចារ​ផ្សេង​ៗ​ខ្លះ​។​ ​
 [​៣១៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ចាំវស្សា​ក្នុង​ដែន​ឈ្មោះ​កាសី​ ​រួចហើយ​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ដើរទៅ​ត្រង់​កិ​ដា​គិរិ​ជនបទ​។​ ​ភិក្ខុ​នោះ​ឯង​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​និង​ចីវរ​ក្នុង​ពេលព្រឹក​ព្រហាម​ ​មានដំណើរ​ឈាន​ដើរទៅ​មុខ​ ​ឈាន​ថយក្រោយ​ ​ក្រឡេក​មើលទៅ​មុខ​ ​ក្រឡេក​មើល​ចំហៀង​ ​បត់​ចូល​ ​និង​លា​ចេញ​ ​គួរ​ជាទី​ជ្រះថ្លា​ ​ព្រោះ​ភិក្ខុ​អង្គ​នោះ​ ​មាន​ភ្នែក​សង្រួម​ចុះ​ ​និង​មាន​ឥរិយាបថ​រំទំ​ ​ចូល​ទៅកាន់​កិ​ដា​គិរិ​ជនបទ​ ​ដើម្បី​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់