សូមទ្រង់មេត្តាប្រោស​ ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​ខូច​ហើយ​ ​ព្រោះ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​ជា​ចៅអាវាស​ ​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​ ​ភិក្ខុ​ពីរ​រូប​នោះ​ ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ដាំ​កូនឈើ​ផ្កា​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​អនាចារ​មាន​ប្រការ​ផ្សេង​ៗ​ទៀត​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពួក​មនុស្ស​ណា​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​កាលមុន​ ​ឥឡូវនេះ​មនុស្ស​អស់នោះ​ ​គ្មាន​សទ្ធា​ ​មិន​ជ្រះថ្លា​ ​ហើយ​ទាន​ទាំងឡាយ​ណា​ ​(​ដែលគេ​ធ្លាប់​ឲ្យ​)​ ​ដល់​សង្ឃ​ក្នុង​កាលមុន​ ​ឥឡូវនេះ​ ​ទាន​ទាំងនោះ​ ​គេ​ឈប់​ឲ្យហើយ​ ​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​រត់​ខ្ចាត់ខ្ចាយ​ ​នៅតែ​ពួក​ភិក្ខុ​លាមក​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បញ្ជូន​ពួក​ភិក្ខុ​ទៅ​កិ​ដា​គិរិ​ជនបទ​ ​ប្រយោជន៍ឲ្យ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​នេះ​រៀបរយ​ល្អ​ឡើងវិញ​។​ ​ភិក្ខុ​នោះ​ទទួល​ស្តាប់​ពាក្យ​ឧបាសក​នោះ​ហើយ​ថា​ ​អើ​អាវុសោ​ ​រួច​ក៏​ចៀសចេញ​ទៅកាន់​ក្រុង​សាវត្ថី​
ថយ | ទំព័រទី ៣២៧ | បន្ទាប់