ដោយលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងវត្តជេតពនជារបស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៣១៦] ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែធ្វើសេចក្តីរីករាយជាមួយនឹងភិក្ខុជាអាគន្តុកទាំងឡាយយ៉ាងនេះ។ ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ សរីរយន្តអ្នកល្មមអត់ធន់បានឬទេ អ្នកល្មមប្រព្រឹត្តទៅបានស្រួលឬទេ(១) អ្នកមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេឬ ម្យ៉ាងទៀត អ្នកទើបនឹងមកពីទីណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ សរីរយន្តខ្ញុំព្រះអង្គល្មមអត់ធន់បាន ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបានស្រួលទេ បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀតខ្ញុំព្រះអង្គមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនៅចាំវស្សាក្នុងដែនកាសីនេះ ហើយមកកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះដ៏មានព្រះភាគ បានដើរទៅត្រង់កិដាគិរិជនបទ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រានោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់បាត្រនិងចីវរ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម សូមទ្រង់ព្រះមេត្តាប្រោស

(១) សួរសេចក្តីសុខទុក្ខ ។