ឧបាសក​មួយ​នាក់​ ​បានឃើញ​ខ្ញុំ​ព្រះអង្គ​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មក​ហើយ​ ​ថ្វាយបង្គំ​ខ្ញុំ​ព្រះអង្គ​ ​រួច​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​បាន​អាហារ​បិណ្ឌបាត​ខ្លះ​ដែរ​ឬ​ ​ខ្ញុំ​ព្រះអង្គ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​មិនទាន់​បាន​អាហារ​បិណ្ឌបាត​ទេ​ ​ឧបាសក​នោះ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ចូរ​និមន្ត​មក​ ​យើង​នឹង​ទៅផ្ទះ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ទើប​ឧបាសក​នោះ​ ​នាំ​ខ្ញុំ​ព្រះអង្គ​ទៅផ្ទះ​ ​ហើយ​ឲ្យ​ឆាន់​ ​រួចហើយ​ប្រាប់​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​នឹង​ទៅ​ក្នុង​ទីណា​ ​ខ្ញុំ​ព្រះអង្គ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​នឹង​ទៅ​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឧបាសក​នោះ​ពោល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​លោកម្ចាស់​ថ្វាយបង្គំ​ព្រះបាទ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ត្បូង​តាម​ពាក្យ​នៃ​ខ្ញុំ​ ​ម្យ៉ាងទៀត​ ​សូម​លោកម្ចាស់​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​វិនាស​ខូច​អស់ហើយ​ ​ព្រោះ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ ​ជា​ចៅអាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​ ​ភិក្ខុ​ពីរ​រូប​នោះ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ដាំ​កូនឈើ​ផ្កា​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ស្រោច​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​អនាចារ​មាន​ប្រការ​ផ្សេងទៀត
ថយ | ទំព័រទី ៣២៩ | បន្ទាប់