ធ្វើ​ផ្កាឈើ​ចាក់​រំលេច​ទង​(​១​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​(​២​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​។​បេ​។​ ​ប្រព្រឹត្ត​អនាចារ​ផ្សេងទៀត​ ​មនុស្ស​ទាំងឡាយ​ណា​ ​ធ្លាប់​មាន​សទ្ធា​ជ្រះថ្លា​ហើយ​ក្នុង​កាលមុន​ ​ឥឡូវនេះ​មនុស្ស​ទាំងឡាយ​នោះ​ ​មិន​មាន​សទ្ធា​ ​មិន​ជ្រះថ្លា​ទេ​ ​ទាន​ទាំងឡាយ​ណា​ដែល​ទាយក​គេ​ធ្លាប់​ប្រគេន​ដល់​សង្ឃ​ក្នុង​កាលមុន​ ​ឥឡូវនេះ​ទាន​ទាំងនោះ​ ​គេ​ឈប់​ឲ្យអស់​ហើយ​ ​ភិក្ខុ​ទាំងឡាយ​មាន​សីល​ស្អាត​បរិសុទ្ធ​ចៀសចេញ​ទៅ​ ​ចំណែកខាង​ពួក​ភិក្ខុ​លាមក​ក៏​នៅក្នុង​ទីនោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រឿង​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​ទាំងនោះ​ ​មិន​សមគួរ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្តេច​ឡើយ​ ​ពួក​មោឃបុរស​នោះ​ប្រព្រឹត្ត​អនាចារ​មាន​សភាព​យ៉ាងនេះ​គឺ​ ​ដាំ​កូនឈើ​ផ្កា​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បេះ​ខ្លះ​
​(​១​)​ ​តាម​ក្នុង​អដ្ឋកថា​ ​គួរ​ប្រែថា​ ​ក្បាច់ក្បូរ​ផ្កា​ដែលគេ​ធ្វើឲ្យ​ដូច​ជា​វល្ល៍​ដែល​មាន​ផ្កា​ ​។​ ​(​២​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ផ្កាកម្រង​ដែលគេ​ដោត​ដោយ​ម្ជុល​ ​ឬ​កន្លះ​ ​។​
ថយ | ទំព័រទី ៣៣១ | បន្ទាប់