ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ភិក្ខុទាំងឡាយនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូលទាំងឡាយ ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាចាក់រំលេចទងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ក្បាលទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ត្រចៀកទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ ភិក្ខុអម្បាលនោះ ឆាន់ក្នុងភាជន៍មួយជាមួយនឹងពួកស្រីនៃត្រកូល ពួកធីតានៃត្រកូល ពួកកុមារីនៃត្រកូល ពួកស្រីជាកូនប្រសានៃត្រកូល ពួកទាសីនៃត្រកូលខ្លះ ផឹក ក្នុងផ្តិលជាមួយគ្នាខ្លះ