អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ មានគ្រឿងកម្រាល និងដេកដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនិងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងផ្លូវវាងដែលខ្លួនគួរវាង(១) ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ
(១) ប្រហែលជាលេង បិទមុខ បិទពួន ។