លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងដោយរថតូចខ្លះ លេងដោយធ្នូតូចខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់សេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ រត់ពីមុខដំរីខ្លះ រត់ទៅពីមុខសេះខ្លះ រត់ទៅពីមុខរថខ្លះ រត់ទៅខ្លះ រត់ត្រឡប់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់ខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា នែប្អូនស្រី នាងចូររាំក្នុងទីនេះចុះខ្លះ ដាក់ម្រាមដៃលើថ្ងាស (ខ្លួន និងថ្ងាសស្រីរបាំ) ខ្លះ ប្រព្រឹត្តអនាចារផ្សេងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់មនុស្សដែលមិនទាន់ជ្រះថ្លាហើយផង ។បេ។
[៣១៨] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដោយបរិយាយច្រើន ហើយព្រះអង្គសំដែងធម្មីកថា
[៣១៨] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដោយបរិយាយច្រើន ហើយព្រះអង្គសំដែងធម្មីកថា