រួចទ្រង់ហៅព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរមក ហើយត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយចូរទៅកាន់កិដាគិរិជនបទ លុះទៅហើយ ចូរធ្វើបព្វាជនីយកម្ម(១) ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទ (ព្រោះ) ភិក្ខុអម្បាលនោះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយ។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយនឹងធ្វើបព្វាជនីយកម្ម ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទដូចម្តេចបាន (ព្រោះ) ភិក្ខុទាំងនោះជាមនុស្សកាចអាក្រក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសារីបុត្តនិងមោគ្គល្លាន បើដូច្នោះ អ្នកទាំងឡាយ ចូរទៅជាមួយនឹងភិក្ខុជាច្រើនរូប។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ហើយឆ្លើយថា យ៉ាងហ្នឹងហើយព្រះអង្គ។
[៣១៩] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើយ៉ាងនេះគឺ ដម្បូងពួកអ្នកត្រូវដាស់តឿនភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកសិន លុះដាស់តឿនហើយ គួរឲ្យរលឹក លុះឲ្យរលឹកហើយ គួរលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាសអង់អាច គួរឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ

(១) ការបណ្តេញភិក្ខុអលជ្ជី មិនប្រព្រឹត្តតាមធម៌វិន័យឲ្យចេញពីទីកន្លែង ។