ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល គឺញុំាងសេចក្តីជ្រះថ្លារបស់ត្រកូលឲ្យវិនាស ព្រោះសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ប្រាកដជាគេឃើញផង គេឮផង ម្យ៉ាងទៀត ត្រកូលទាំងឡាយដែលពួកភិក្ខុនេះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ បើបព្វាជនីយកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកអម្បាលនេះ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុអម្បាលនេះទ្រុស្តហើយសោត ប្រាកដជាគេឃើញផង គេឮផង។ សង្ឃធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ភិក្ខុទាំងឡាយជាពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ សមគួរដល់លោកដ៏មានអាយុអង្គណា