លោកអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកអង្គណា លោកអង្គនោះត្រូវពោលឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកអង្គនោះត្រូវពោលឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មនោះសមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២០] លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរជាប្រធាន ទៅកាន់កិដាគិរិជនបទ ហើយបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម គឺមិនព្រមតាម មិនព្រមប្រតិបត្តិតាមទំនងជាទីរើខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។