ពួកភិក្ខុណាប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម មិនព្រមប្រតិបត្តិតាមទំនងជាទីរលាស់ខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។
[៣២១] លំដាប់នោះ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ ភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថាពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ហើយភិក្ខុទាំងនោះសឹកទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេចក៏មោឃបុរសទាំងនោះ ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល