ធ្លាប់​ជ្រះថ្លា​ ​លែង​ជ្រះថ្លា​ទៅវិញ​ ​ព្រោះ​អាស្រ័យ​នឹង​ភិក្ខុ​នោះ​។​ ​ពាក្យ​ថា​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​គឺ​អ្នកណា​នៅក្នុង​ទី​ចំពោះមុខ​ ​អ្នកនោះ​ឃើញ​ ​អ្នកណា​នៅក្នុង​ទី​កំបាំងមុខ​ ​អ្នកនោះ​ឮ​។​ ​
 [​៣២៤​]​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​ណាមួយ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​។​ ​ពាក្យ​ថា​ ​គឺ​ភិក្ខុ​ទាំងឡាយ​ ​បាន​ដល់​ភិក្ខុ​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ឃើញ​ ​ណាឮ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ត្រូវ​និយាយ​ប្រដៅ​ថា​ ​លោក​ដ៏​មាន​អាយុ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ ​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​ត្រកូល​ទាំងឡាយ​សោត​ ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​នោះ​ ​ប្រាកដជា​គេ​ឃើញ​ផង​ ​គេ​ឮ​ផង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចៀសចេញ​ពី​អាវាស​នេះ​ទៅ​ ​លោក​មិន​គួរ​នៅក្នុង​អាវាស​នេះ​ទេ​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​នោះ​ ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ​ហើយ​ ​ត្រឡប់​ថា​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ស្រឡាញ់​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ស្អប់​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ល្ងង់​ផង​ ​ភិក្ខុ​ទាំងឡាយ​លុះ​ក្នុង​សេចក្តី​ខ្លាច​ផង​ ​ទើប​បណ្តេញ​ភិក្ខុ​ពួក​ខ្លះ​ ​មិន​បណ្តេញ​ភិក្ខុ​ពួក​ខ្លះ​ ​ព្រោះ​អាបត្តិ​ដូចគ្នា​ទេ​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់