ភិក្ខុទាំងឡាយមិនមែនលុះក្នុងទោសាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងមោហាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងភយាគតិទេ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយប្រដៅ អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[៣២៦] ភិក្ខុនោះ សង្ឃត្រូវសូត្រប្រកាសហាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសង្ឃត្រូវសូត្រប្រកាសហាមយ៉ាងនេះ។ ភិក្ខុដ៏ឆ្លាសអង់អាច ត្រូវប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ