[៣២៨] ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ តែមិនលះបង់ (សេចក្តីប្រព្រឹត្តិអាក្រក់នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣២៩] អាបត្តិមិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុដែលបានលះបង់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្តរវើរវាយ ដល់ភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
[៣៣០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេសទាំង១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើឲ្យកន្លងបញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ

សង្ឃាទិសេសទី១៣ ចប់។