អនិយត​កណ្ឌ​


​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​ទាំងឡាយ​ពីរ​ ​ឈ្មោះ​អនិយត​នេះ​ ​មកកាន់​ឧទ្ទេស​។​

​អនិយត​ទី១​


 ​[​៣៣១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​គង់នៅ​វត្ត​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​កាលណោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជា​ភិក្ខុ​ចូល​ទៅ​រក​ត្រកូល​ ​តែង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ជាច្រើន​ក្នុង​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​កុមារិកា​នៃ​ត្រកូល​ជា​ឧបដ្ឋាក​លោ​ក​ឧទាយិ​ដ៏​មាន​អាយុ​ ​មាតាបិតា​បាន​ផ្សំ​ឲ្យ​ដល់​កុមារ​ម្នាក់​នៃ​ត្រកូល​។​ ​គ្រាក្រោយ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ចីវរ​ក្នុង​ពេលព្រឹក​ព្រហាម​ ​ហើយ​ចូល​ទៅ​រក​ត្រកូល​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​កុមារិកា​ឈ្មោះ​នេះ​ទៅណា​ហើយ​។​ ​មនុស្ស​អម្បាល​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កុមារិកា​នោះ​ ​យើងខ្ញុំ​ឲ្យ​ទៅ​កុមារ​នៃ​ត្រកូល​ឯណោះ​ហើយ​។​ ​ឯ​ត្រកូល​នោះ​ឯង​ ​ក៏​ជា​ឧប​ដ្ឋា​ក​ឧទាយិ​ដ៏​មាន​អាយុ​ដែរ​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់