[៣៣៦] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ហើយ លោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម។ ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ (ដល់ភិក្ខុនោះ)។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាមហើយ ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាអង្គុយមែន តែមិនសេពមេថុនធម្មទេ វិនយធរត្រូវវិនិច្ឆ័យអាបត្តិដោយការអង្គុយ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ តែថាអាត្មាដេក វិនយធរត្រូវវិនិច្ឆ័យអាបត្តិដោយការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះពោលយ៉ាងនេះថា អាត្មាមិនមែនអង្គុយទេ អាត្មាគ្រាន់តែឈរ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
[៣៣៧] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយ(*)នោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា
[៣៣៧] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកសេពមេថុនធម្មនឹងមាតុគ្រាម ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយ(*)នោះ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ បើឧបាសិកានោះ ចោទយ៉ាងនេះថា
(*) នៅក្នុងគម្ពីរសរសេរថា “ឯភិក្ខុនោះទទួលប្តេជ្ញាការអង្គុយនោះ” តែបើតាមសេចក្តីនេះមានន័យថា “ឯភិក្ខុនោះទទួលប្តេជ្ញាការដេកនោះ”។ ត្រង់សេចក្តីនេះ ភិក្ខុនោះទទួលប្តេជ្ញាតាមការចោទនោះមែន។ ដូច្នេះ សូមអ្នកអានទាំងឡាយពិចារណាផងចុះ។