ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​អង្គុយ​មែន​ ​តែ​អាត្មា​មិនបាន​ចាប់​ពាល់​រាងកាយ​មាតុគ្រាម​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​អង្គុយ​។​បេ​។​ ​អាត្មា​មិនមែន​អង្គុយ​ទេ​ ​តែថា​អាត្មា​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​ដេក​។​បេ​។​ ​អាត្មា​មិនមែន​អង្គុយ​ទេ​ ​តែថា​អាត្មា​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​
 ​[​៣៣៩​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​ចាប់​ពាល់​រាងកាយ​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​តាម​ពាក្យចោទ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​ចាប់​ពាល់​រាងកាយ​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​ដេក​មែន​ ​តែ​អាត្មា​មិន​ចាប់​ពាល់​រាងកាយ​មាតុគ្រាម​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​ដេក​។​បេ​។​ ​ភិក្ខុ​ពោល​ថា​ ​អាត្មា​មិនមែន​ដេក​ទេ​ ​តែថា​អាត្មា​អង្គុយ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​ការ​អង្គុយ​។​បេ​។​ ​អាត្មា​មិនមែន​ដេក​ទេ​ ​តែថា​អាត្មា​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​
 ​[​៣៤០​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ម្នាក់ឯង​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​នោះ
ថយ | ទំព័រទី ៣៥៨ | បន្ទាប់