វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ ប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ តែប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមអាបត្តិ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ តែប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរត្រូវវិនិច្ឆ័យទោសតាមការអង្គុយ។ ភិក្ខុមិនទទួលប្តេជ្ញានូវកិរិយាដើរ មិនប្តេជ្ញានូវកិរិយាអង្គុយ មិនប្តេជ្ញានូវអាបត្តិ វិនយធរមិនត្រូវវិនិច្ឆ័យឡើយ។
អនិយតទី១ ចប់។