ខ្ញុំ​ឃើញ​លោកម្ចាស់​ប៉ះពាល់​កាយ​មាតុគ្រាម​ ​បើ​ភិក្ខុ​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ខ្ញុំ​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ចំពោះ​ការ​ដេក​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​ប៉ះពាល់​កាយ​មាតុគ្រាម​ ​បើ​ភិក្ខុ​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​នឹង​កាត់​ ​(​ឲ្យ​ត្រូវអាបត្តិ​អ្វី​ឡើយ​)​។​
 ​[​៣៥០​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​ប៉ះពាល់​កាយ​មាតុគ្រាម​ ​បើ​ភិក្ខុ​នោះ​ប្តេជ្ញា​ការ​ដេក​នោះ​ ​វិនយ​ធរ​ត្រូវ​កាត់ទោស​តាម​អាបត្តិ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​បាន​ដេក​មែន​ ​តែថា​ខ្ញុំ​មិនបាន​ប៉ះពាល់​កាយ​មាតុគ្រាម​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ចំពោះ​ការ​ដេក​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​ដេក​ទេ​ ​តែថា​ខ្ញុំ​អង្គុយ​ ​វិនយ​ធរ​ត្រូវ​កាត់ទោស​ចំពោះ​ការ​អង្គុយ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​អង្គុយ​(​*​)​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​កាត់​ ​(​អាបត្តិ​អ្វី​ឡើយ​)​។​
 ​[​៣៥១​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បានឮ​ថា​ ​លោកម្ចាស់​អង្គុយ​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​ ​បើ​ភិក្ខុ​នោះ​ប្តេជ្ញា​តាម​ពាក្យ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។
​(​*​)​ ​[​នៅក្នុង​គម្ពីរ​សរសេរ​ថា​ ​“​ខ្ញុំ​មិន​អង្គុយ​ទេ​”​ ​តែបើ​តាម​សេចក្តី​នេះ​មានន័យថា​ ​“​ខ្ញុំ​មិន​ដេក​ទេ​”​ ​។​ ​ត្រង់​សេចក្តី​នេះ​ ​ភិក្ខុ​នោះ​មិន​ទទួល​ប្តេជ្ញា​តាម​ការ​ចោទ​នោះ​ទេ​ ​។​ ​ដូច្នេះ​ ​សូមអ្នក​អាន​ទាំងឡាយ​ពិចារណា​ផង​ចុះ​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់