បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បានឮ​ថា​ ​លោកម្ចាស់​អង្គុយ​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​ ​បើ​ភិក្ខុ​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​អង្គុយ​មែន​ ​តែថា​ខ្ញុំ​មិនបាន​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​ទេ​ ​នោះ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​ការ​អង្គុយ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ខ្ញុំ​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​ការ​ដេក​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​វិនិច្ឆ័យ​ ​(​ឲ្យ​ត្រូវអាបត្តិ​អ្វី​ឡើយ​)​។​
 [​៣៥២​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បានឮ​ថា​ ​លោកម្ចាស់​ដេក​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​ ​បើ​ភិក្ខុ​នោះ​ប្តេជ្ញា​តាម​ពាក្យចោទ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​។​ប​។​ ​បើ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ខ្ញុំ​ដេក​មែន​ ​តែថា​ខ្ញុំ​មិនបាន​និយាយចែចង់​ ​(​មាតុគ្រាម​)​ដោយ​វាចា​អាក្រក់​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​ការ​ដេក​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​ដេក​ទេ​ ​តែថា​ខ្ញុំ​អង្គុយ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​ការ​អង្គុយ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​ដេក​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​វិនិច្ឆ័យ​ ​(​ឲ្យ​ត្រូវអាបត្តិ​អ្វី​ឡើយ​)​។​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់