​[​៣៥៣​]​ ​បើ​ឧបាសិកា​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ម្នាក់ឯង​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​ ​គឺ​ស្រី​តែម្នាក់​ ​បើ​ភិក្ខុ​ប្តេជ្ញា​តាម​ពាក្យចោទ​នោះ​ ​វិនយ​ធរ​ត្រូវ​កាត់​អាបត្តិ​ចំពោះ​ការ​អង្គុយ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ ​ខ្ញុំ​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​ការ​ដេក​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​អង្គុយ​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​កាត់​(​ឲ្យ​ត្រូវអាបត្តិ​អ្វី​ឡើយ​)​។​
 [​៣៥៤​]​ ​បើ​ឧបាសិកា​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ម្នាក់ឯង​ ​ដេក​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​ ​គឺ​ស្រី​តែម្នាក់​ ​បើ​ភិក្ខុ​នោះ​ប្តេជ្ញា​ការ​ដេក​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​ការ​ដេក​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​ដេក​ទេ​ ​តែថា​ ​ខ្ញុំ​អង្គុយ​ ​វិនយ​ធរ​ត្រូវ​កាត់​អាបត្តិ​តាម​អង្គុយ​។​បេ​។​ ​បើ​ភិក្ខុ​ឆ្លើយ​ថា​ ​ខ្ញុំ​មិន​ដេក​ទេ​ ​តែថា​ខ្ញុំ​ឈរ​ ​វិនយ​ធរ​មិន​គួរ​កាត់​ ​(​ឲ្យ​ត្រូវអាបត្តិ​អ្វី​ឡើយ​)​។​
 [​៣៥៥​]​ ​ត្រង់​ពាក្យ​ថា​ ​សូម្បី​ធម៌​ ​គឺ​តថាគត​ពោល​ប្រៀបធៀប​នឹង​សិក្ខាបទ​មុន​។​ ​ត្រង់​ពាក្យ​ថា​ ​អនិយត​ ​គឺ​មិន​ប្រាកដជា​អាបត្តិ​សង្ឃាទិសេស​ ​ឬ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់