​[​៣៥៧​]​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​ឈ្មោះ​អនិយត​ពីរ​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​លោកម្ចាស់​ទាំងឡាយ​ក្នុង​អាបត្តិ​ទាំងនោះ​ ​លោកម្ចាស់​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​អស់​វារៈ​ពីរ​ដង​ផង​ ​លោកម្ចាស់​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​អស់​វារៈ​បីដង​ផង​ ​លោកម្ចាស់​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​លោកម្ចាស់​បរិសុទ្ធ​ក្នុង​អាបត្តិ​ទាំងនេះ​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​លោកម្ចាស់​ស្ងៀម​នៅ​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​

​អនិយត​កណ្ឌ​ ​ចប់​។​
​ឧទ្ទាន​នៃ​អនិយត​កណ្ឌ​នោះ​


​អ​និ​យតា​បត្តិ​ ​(​ពីរ​)​ ​គឺ​ ​អលំ​កម្ម​និយ១​ ​នា​លំ​កម្ម​និយ១​ ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​ប្រសើរ​ ​មាន​ព្រះគុណ​ធម៌​មាំមួន​ ​ទ្រង់​បញ្ញត្តទុក​ល្អ​ហើយ​។​
ថយ | ទំព័រទី ៣៧០