[៤៣] រឿង ភិក្ខុយល់សប្តិ១ ភិក្ខុបន្ទោបង់ឧច្ចារ១ ភិក្ខុបន្ទោបង់បស្សាវ១ ភិក្ខុត្រិះរិះចំពោះកាមវិតក្ក១ ភិក្ខុងូតទឹកក្តៅ១ ភិក្ខុលាបថ្នាំ១ ភិក្ខុអេះរមាស់ត្រង់អណ្ឌ១ ភិក្ខុដើរតាមផ្លូវ១ ភិក្ខុកាន់ស្បែកចុងអង្គជាត១ ភិក្ខុកំដៅដម្បារពោះក្នុងរោងភ្លើង១ ភិក្ខុដដុសអង្គជាតនឹងភ្លៅ១ ភិក្ខុឲ្យសាមណេរកាន់អង្គជាត១ ភិក្ខុចាប់អង្គជាតសាមណេរកំពុងដេកលក់១ ភិក្ខុត្បៀតអង្គជាតនឹងភ្លៅទាំងពីរ១ ភិក្ខុក្តាប់អង្គជាតនឹងដៃ១ ភិក្ខុពើងចង្កេះព្ធដ៏អាកាស១ ភិក្ខុមឹតពត់កាយ១ ភិក្ខុសំឡឹងមើលអង្គជាតមាតុគ្រាម១ ភិក្ខុបញ្ចូលអង្គជាតក្នុងប្រហោងដាន១(១) ភិក្ខុដដុសអង្គជាតនឹងកំណាត់ឈើ ១ ភិក្ខុងូតទឹកក្នុងទីច្រាសខ្សែទឹក ១ ភិក្ខុលេងទឹកដែលមានល្បាប់ ១ ភិក្ខុស្ទុះចុះទៅក្នុងទឹក ១ ភិក្ខុលេងកងធ្វើដោយផ្កា ១ ភិក្ខុស្ទុះចូលទៅក្នុងព្រៃឈូក ១ ភិក្ខុបញ្ចូលអង្គជាតក្នុងដីខ្សាច់ ១ ភិក្ខុបញ្ចូលអង្គជាតក្នុងភក់ ១ ភិក្ខុស្រោចអង្គជាតនឹងទឹក ១ ភិក្ខុផ្ទាប់អង្គជាតនឹងកន្លែងដេក ១ ភិក្ខុដដុសអង្គជាតនឹងមេជើង ១។
(១) ប្រហោង ឬរន្ធអ្វីៗ ហៅថាប្រហោងដាន។