ព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ហើយអេះអណ្ឌ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥១] សម័យនោះឯង ភិក្ខុមួយរូប កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥២] សម័យនោះឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យ