[៥៦] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ បានពោលពាក្យនេះនឹងសាមណេរមួយរូបថា នែអាវុសោសាមណេរ អ្នកចូរមកនេះ ចូរកាន់អង្គជាតអញចុះ។ សាមណេរនោះ បានកាន់អង្គជាតភិក្ខុនោះ។ អសុចិរបស់ភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[៥៧] សម័យនោះឯង ភិក្ខុមួយរូប បានចាប់អង្គជាតសាមណេរដែលកំពុងដេកលក់។ អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៥៨] សម័យនោះឯង ភិក្ខុមួយរូប ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។បេ។