[៦១] សម័យនោះឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦២] សម័យនោះឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។ អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុមិនគួរត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាមឡើយ ភិក្ខុណាសំឡឹងមើល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[៦៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ក៏បញ្ចូលអង្គជាតទៅនឹងប្រហោងដាន អសុចិក៏ឃ្លាតចេញ។បេ។