បិទបង្អួចកន្លែងខ្លះ ដើរក្រឡឹងតាមបន្ទប់ហើយ មកពីក្រោយខ្នង ហើយក៏ស្ទាបអង្អែលអវយវតូចធំនៃនាងព្រាហ្មណីនោះ។ គ្រានោះឯង ព្រាហ្មណ៍នោះនិយាយរួសរាយជាមួយនឹងឧទាយិដ៏មានអាយុ ហើយក៏លាទៅ។ លំដាប់តមក ព្រាហ្មណ៍នោះពេញចិត្ត ក៏បញ្ចេញវាចាតាមសេចក្តីពេញចិត្តថា ពួកសមណដែលនៅក្នុងព្រៃមានសភាពយ៉ាងនេះ សុទ្ធសឹងតែពួកសមណ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រថ្កុំថ្កើងណាស់ លោកឧទាយិដែលនៅក្នុងព្រៃ មានសភាពយ៉ាងនេះ លោកឧទាយិដ៏ចំរើននុ៎ះក៏ថ្កុំថ្កើងដែរ។ កាលបើព្រាហ្មណ៍ពោលពាក្យសរសើរយ៉ាងនេះហើយ នាងព្រាហ្មណីនោះបានពោលពាក្យនេះនឹងព្រាហ្មណ៍នោះថា សេចក្តីថ្កុំថ្កើងរបស់លោកឧទាយិនោះមានពីណា (ឥតមានថ្កុំថ្កើងអ្វីទេ) ខ្លួនអ្នកស្ទាបអង្អែលអវយវតូចធំរបស់ខ្ញុំយ៉ាងណា សមណឈ្មោះឧទាយិ ក៏ស្ទាបអង្អែលអវយវតូចធំរបស់ខ្ញុំយ៉ាងនោះដែរ។ គ្រានោះឯង ព្រាហ្មណ៍នោះ ក៏និយាយពោលទោស ដៀលត្មះថា សមណជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រពួកនេះមិនមានខ្មាស ជាមនុស្សទ្រុស្តសីល តែងពោលពាក្យមុសា ព្រោះសមណអម្បាលនេះ ប្តេជ្ញាខ្លួនថា យើងសុទ្ធតែជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តព្រហ្មចារ្យ ពោលតែពាក្យសត្យ ជាអ្នកមានសីល មានធម៌ល្អ (ឥឡូវនេះ) សាមញ្ញគុណរបស់សមណពួកនេះមិនមានទេ