ទោះចាប់ដៃក្តី ចាប់ផ្នួងសក់ក្តី ឬស្ទាបអង្អែលអវយវត្រង់ណាៗក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[៧៦] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា គឺថា ដូចជាឯណា។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែលបានសម្រេចឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ តថាគតសំដៅយកឲ្យឈ្មោះថាភិក្ខុ ក្នុងអត្ថនេះ។ ភិក្ខុដែលត្រេកអរ មានសេចក្តីអាឡោះអាល័យ មានចិត្តប្រតិព័ទ្ធ ហៅថា (ភិក្ខុ) គឺកាមរាគគ្របសង្កត់ហើយ។ ត្រង់ពាក្យថា ប្រែប្រួលហើយ សេចក្តីថា ចិត្តដែលត្រេកអរក៏ហៅថា ប្រែប្រួលហើយ ចិត្តដែលខឹង ក៏ហៅថាប្រែប្រួលហើយ ចិត្តដែលវង្វេង ក៏ហៅថាប្រែប្រួលហើយ ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែលត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួលហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថា មាតុគ្រាមទេ (ក្នុងសិក្ខាបទនេះ) ដោយហោចទៅ ទោះក្មេងស្រ្តីសូម្បីកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្ត្រីដែលធំជាងនោះទេ។ ត្រង់ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ សេចក្តីប្រព្រឹត្តល្មើស តថាគតហៅថា គប្បីដល់ព្រមដោយកាយសំសគ្គ។ សរីរប្រទេសរាប់តាំងពីត្រឹមដុំដៃដរាបដល់ចុងក្រចក