ហៅថាដៃ។ សក់សុទ្ធក្តី សក់លាយដោយអម្បោះក្តី លាយដោយផ្កាកម្រងក្តី លាយដោយប្រាក់ក្តី លាយដោយមាសក្តី លាយដោយកែវមុក្តាក្តី លាយដោយកែវមណីក្តី ហៅថាផ្នួងសក់។ ត្រង់ពាក្យថាអវយវ (នោះ) គឺ សរីរដ៏សេស លើកលែងតែដៃ និងផ្នួងសក់ចេញ ហៅថា អវយវ។
[៧៧] (ប្រភេទ១២យ៉ាង) គឺ កិរិយាស្ទាប អង្អែល ស្ទាប់ចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់។
[៧៨] កិរិយាគ្រាន់តែលូកពាល់ ហៅថា ស្ទាប។ កិរិយាស្ទាបបន្ថើរពីខាងនេះខាងនោះ ហៅថា អង្អែល។ កិរិយាពាល់ចុះក្រោម ហៅថា ស្ទាបចុះ។ កិរិយាពាល់ខាងលើ ហៅថា ស្ទាបឡើង។ កិរិយាចាប់បន្ទន់ទៅក្រោម ហៅថា ផ្ងុបចុះ។ កិរិយាចាប់ផ្ងាទៅខាងលើ ហៅថា ផ្ងើយឡើង។ កិរិយាទាញចូលមក ហៅថា ទាញមក។ កិរិយាបង្អោនត្រឡប់ (ទាញពីក្រោយ) ហៅថា ទាញត្រឡប់។ កិរិយាចាប់អវយវហើយច្របាច់ឈ្លេច ហៅថា ចាប់សង្កត់។ កិរិយាត្បៀត គាបដោយអវយវណានីមួយ ហៅថា ចាប់ឈ្លេច។ កិរិយាគ្រាន់តែចាប់ ហៅថាកាន់។ កិរិយាប៉ះត្រូវ ហៅថាពាល់។