កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត ភិក្ខុក៏សំគាល់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សខ្ទើយពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។