មនុស្សខ្ទើយពិត តែភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត ភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាសត្វតិរច្ឆាន ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ មនុស្សប្រុសពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។