កាន់ ពាល់ កាយប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលពិត តែភិក្ខុសំគាល់ថាមនុស្សប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយសត្វតិរច្ឆាននោះ ត្រូវអាបត្តិទុក្កដ។