[៨១] ស្រីពីរនាក់ ភិក្ខុសំគាល់ថាជាស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុសង្ស័យនឹងស្រីទាំងពីរនាក់ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាខ្ទើយ។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាប្រុស។បេ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ មនុស្សខ្ទើយពីរនាក់