ភិក្ខុសង្ស័យមនុស្សខ្ទើយទាំងពីរនាក់។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាប្រុស។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ មនុស្សខ្ទើយពីរនាក់ ភិក្ខុសំគាល់មនុស្សខ្ទើយទាំងពីរនាក់ថាស្រី ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ មនុស្សប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាប្រុស ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសង្ស័យប្រុសទាំងពីរនាក់។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាស្រី។បេ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរនាក់ថាជាខ្ទើយ ត្រេកអរ ក៏យកកាយ ស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយប្រុសពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ សត្វតិរច្ឆានឈ្មោលពីរ ភិក្ខុសំគាល់សត្វតិរច្ឆានឈ្មោលទាំងពីរថាជាសត្វតិរច្ឆាន